15 September 2023
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបគណៈប្រតិភូសមាគមប្រពៃណីកងទ័ព Truong Son ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Vo So ប្រធានសមាគម បានអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសមាគម និងស្ថានទូតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងបន្តទៀត ព្រមទាំងបានជូនពរទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម ឱ្យកាន់តែរីកចម្រើនជារៀងរហូត។