News
...

15 September 2023

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបគណៈប្រតិភូសមាគមប្រពៃណីកងទ័ព Truong Son ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Vo So ប្រធានសមាគម បានអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសមាគម និងស្ថានទូតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងបន្តទៀត ព្រមទាំងបានជូនពរទំនាក់ទំនង «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម ឱ្យកាន់តែរីកចម្រើនជារៀងរហូត។

...

15 September 2023

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកអគ្គរាជ/រដ្ឋទូតអាស៊ាន និងឯកអគ្គរាជ/រដ្ឋទូតបណ្តាប្រទេសនានា ប្រចាំប្រទេសវៀតណាម និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម បានចូលរួមក្នុងពិធីបង្ហូតទង់អាស៊ាន ដែលរៀបចំដោយក្រសួងការបរទេសវៀតណាម ក្នុងឱកាសទិវាខួបលើកទី៥៦ឆ្នាំ នៃថ្ងៃបង្កើតសមាគមអាស៊ាន ក្រោមអធិបតីភាពឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម នៅក្រសួងការបរទេសវៀតណាម។